Suarez សុំ ២ គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ Barca យកឈ្នះ​ក្រុម​កំពូល​តារាង​ប្រចាំ Serie A

ការ​ប្រកួត​រវាង​ក្លឹប FC Barcelona និង Inter Milan បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ជ័យជម្នះ ២-១។ ៣ ពិន្ទុ​ដ៏​មាន​តម្លៃ​នេះ​បាន​រុញ​ឲ្យ​ម្ចាស់​ដី Camp Nou ឡើង​មក​ឈរ​ស្មើ​ក្លឹប Dortmund មាន ៤ ពិន្ទុ​នៅ​ពូល F។



Barcelona មាន​ឱកាស​គ្រប់គ្រង​បាល់​ចំនួន ៦៦ ភាគរយ​ ជាមួយ​ការ​ស៊ុត ១៧ លើក​ចំ​គោលដៅ ៧ លើក​បំបែក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Luis Suarez ​នៅ​នាទី ៥៨ និង ៨៤ ទោះ​បី Lauro Martinez របស់​ក្រុម​ភ្ញៀវ​ស្វាគមន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មុន​មួយ​គ្រាប់​នៅ​នាទី ២ ក៏​ដោយ។

ទស្សនា​វីដេអូ Highlight ​ខាង​ក្រោម៖

https://www.youtube.com/watch?v=XmjoAb5zflQ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT