ស៊ូ យ៉ាទី ចេញពីបឹងកេតទៅចូលរួមជាមួយ ណាហ្គាវ៉ើល

អ្នកចាំទីដៃទី១ ស៊ូ យ៉ាទី បានចាកចេញពីក្លឹបជើងឯកលីគកំពូលកម្ពុជា៣សម័យបឹងកេតអែហ្វស៊ី ទៅចូលរួមជាមួយ ណាហ្គាវ៉ើល ក្រោយចំណាយពេល៣ឆ្នាំជាមួយក្រុមលោក ហៅ សុជាតិ។

យ៉ាទី បានអវត្តមានពីការប្រកួត៣លើកចុងក្រោយឲ្យបឹងកេតដោយសាររបួសសាច់ដុំ។ ភាពភ្ញាក់ផ្អើលបានកើតឡើង ដោយក្លឹបចាស់បានប្រកាសពីការចាកចេញរបស់គេតែម្តង។

ចំពោះក្រុមថ្មី យ៉ាទី នឹងចូលរួមជាមួយ ណាហ្គាវ៉ើល ចំណែកបឹងកេតនឹងបន្តប្រើអ្នកចាំទី គឹម មករា ជាជម្រើសទី១ និង អ៊ំ ចាន់នូ នៅដៃទី២វិញ។

អតីតប្រធានក្រុមជម្រើសខាងលើ បានចូលរួមជាមួយបឹងកេត តាំងពីឆ្នាំ២០១៥ ដែលផ្ទេរមកពីភ្នំពេញក្រោន ក្នុងតម្លៃកំណត់ត្រាលីគកំពូលកម្ពុជា៥០០០ដុល្លារ។ ៣រដូវកាលនៅបឹងកេត គេជួយក្លឹបនេះលើកពានលីគកំពូលបាន២ដង ជើងេករង Toyota Mekong Club Championship ម្តង និងលេង AFC CUP ២ដង។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT