• R.Madrid ​បន្ត​អុត​មើល​ទេពកោសល្យ​យុវជន Ajax មួយ​រូប​ដែល​ត្រូវ​លេង​ប៉ះ Valencia យប់​នេះ

    Valencia ក៏​នឹង​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​ខ្លាំង Ajax ​នៃ​ជំនួប​ក្នុង​ពូល H ដែល​នេះ​ជា​គូ​ដែល​លំបាក​ក្នុង​ការ​ប៉ាន់ស្មាន​មួយ ​ព្រោះ​ក្រុម​ខាង​លីគ​កំពូល​ហូឡង់​កាល​ពី​រដូវ​កាល​ចាស់​នៅ​ក្នុង​ព្រឹត្តិការណ៍ UCL ក៏​ក្រឡុក​ធ្វើ​ស៊ី​ក្រុម​ខ្លាំង​មិន​តិច​នោះ​ដែរ។

    បង្វែរ​ដល់​ស្ថានភាព​លេង​នៅ​យប់​នេះ ក្លឹប Real Madrid ក៏​បាន​បញ្ជូន​ក្រុម​ជំនាញ​របស់​ខ្លួន​ឲ្យ​ទៅ​លប​មើល​ការ​លេង​របស់​កីឡាករ Donny van de Beek ដែល​ជា​គោលដៅ​សំខាន់ ក្លឹប​កំពុង​ពុះ​កញ្រ្ជោល​ចង់​បាន​នា​រដូវ​រងា​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន AS ​បាន​ចុះ​ផ្សាយ។

    ជាង​នេះ​គោលដៅ​ពីរ​រូប​ផ្សេង​ទៀត ក្រុម​ស្តេច​ស Madrid ក៏​នឹង​រង់ចាំ​ឃ្លាំ​មើល​ការ​លេង​របស់​ខ្សែ​ការពារ Lisandro Martinez និង​អ្នកចាំទី Edson Alvarez ថែម​ទៀត​ផង​ដែរ នៅ​ការ​ប្រកួត​ក្នុង​ដី Mestalla នា​ព្រឹក​ថ្ងៃ​ពុធ​នេះ៕ ប្រភព៖ Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT