Felix ​សាទរ​បែប​ណា​ខ្លះ ក្រោយ​បំបែក​គ្រាប់​បាល់​ដំបូង​នៅ Champions League?

Felix និង Partey គឺ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប Atletico Madrid យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ផ្ទះ Lokomotiv Moscow កាល​ពី​យប់​មិញ។

សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Felix នេះ​គឺ​ជា​គ្រាប់​បាល់​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ការ​ប្រកួត UEFA Champions League ព្រោះ​កន្លង​មក​ធ្លាប់​តែ​មាន​ឱកាស​លេង​នៅ Europa League ជាមួយ​ក្លឹប​ចាស់ Benfica។

ក្រោយ​បិទ​ការ​ប្រកួត​ជាមួយ ៣ ពិន្ទុ​ដ៏​មាន​តម្លៃ​យុវជន​វ័យ ១៩ ឆ្នាំ​បាន​សរសើរ​សារ​នៅ​លើ​បណ្តាញ​សង្គម Instagram ដូច្នោះ​ថា៖ “គ្រាប់​បាល់​ដំបូង​នៅ Champions League ហើយ​ពិត​ជា​រីករាយ​ខ្លាំង​បំផុត​សម្រាប់ ៣ ពិន្ទុ​នេះ”។

បញ្ជាក់​ថា​នា​រដូវ​កាល ២០១៩/២០ សម្រាប់ ៩ ប្រកួត​លេង​ឲ្យ Atletico យុវជន​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន ៣ គ្រាប់​និង Assist ១ លើក​រួច​មក​ហើយ៕ ប្រភព៖ AF

  • Felix ​សាទរ​បែប​ណា​ខ្លះ ក្រោយ​បំបែក​គ្រាប់​បាល់​ដំបូង​នៅ Champions League?