អ្នកចាំទីរបស់ក្លឹប Bayern Munich គឺ Manuel Neuer បានបង្ហាញការសោកស្តាយសម្រាប់ក្លឹប Tottenham Hotspur ជាមួយបរាជ័យនៅលទ្ធផល ៧-២ ជាពិសេសសម្រាប់កីឡាករលេងនៅតំណែងដូចគ្នាគឺ Hugo Lloris របស់ក្រុមម្ចាស់ផ្ទះផ្ទាល់តែម្តង។
Neuer បាននិយាយក្រោយបិទការប្រកួតថា៖ “ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយបន្តិចមែនសម្រាប់ Hugo Lloris ព្រោះគាត់ត្រូវរបូតគ្រាប់បាល់ដល់ទៅ ៧ លើកក្នុងទឹកដីខ្លួនឯង ទាំងដែលគាត់មិនអាចធ្វើអ្វីបានទាំងអស់ វាពិតជាគួរឲ្យអាណិតណាស់សម្រាប់គាត់”។
បញ្ជាក់ថាកាលពីយប់មិញ Bayern Munich ស៊ុតចំនួន ១៩ លើកចំគោលដៅ ១០ លើក បំបែកបាន ៧ គ្រាប់ ខណៈ Spurs មានឱកាស ស៊ុតចំគោលដៅ ៨ លើកប្រហាក់ប្រហែលគ្នាប៉ុន្តែត្រូវ Neuer សង្រ្គោះបានច្រើនលើកច្រើនសារ៕ ប្រភព៖ AF