Icardi ​រក​បាន​១​គ្រាប់ ជួយ​ក្រុម PSG ​បន្ដ​ឈ្នះ​នៅ UCL ​

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Icardi ​ដែល​ក្រុម PSG ​ខ្ចី​ជើង​ពី​អ៊ីតាលី​មក​នោះ ​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ជួយ​ក្រុម​ហើយ​នៅ​យប់មិញ ​យក​ឈ្នះ​ក្រុម Galatasaray ​១-០។

ក្រុម PSG ​ដែល​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់ Neymar ​ដោយ​សារ​ជាប់​បម្រាម​នោះ ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល​សម្រាប់​ប្រកួត​ទី​២​នៅ UEFA Champions League ​នេះ។ ពួកគេ​យក​បាន​៣​ពិន្ទុ​បន្ថែម ​ដោយ​ឈ្នះ​ក្រុម Galatasaray ​ក្នុង​ដី ​លទ្ធផល ១-០។ ដោយ​១​គ្រាប់​៣​ពិន្ទុ​នេះ ​ធ្វើ​បាន​ដោយ Icardi ​កីឡាករ​ចំណូល​ថ្មី ​ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ដំបូង​សម្រាប់​រូបគេ​នៅ UCL ​ឱ្យ​ក្រុម​នេះ​ផង​ដែរ។

ជាមួយ​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​ដែរ ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បារាំង​ឈរ​នៅ​កំពូល​តារាង​ពូល A ​ហើយ ​ដោយ​មាន​៦​ពិន្ទុ​ពេញ។ ខណៈ​ដែល​ក្រុម​លេខ​២ Club Brugge ​មាន​២​ពិន្ទុ ​លេខ​៣​ក្រុម Galatasaray ​មាន​១​ពិន្ទុ ​និង​លេខ​៤​ក្រុម Real Madrid ​មាន​១​ពិន្ទុ​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT