Courtois ឈឺ​ពោះ ​ក្រោយ​គេ​ស៊ុត​ចូល​២​គ្រាប់​យប់មិញ ទើប​ប្ដូរ​ចេញ​

អ្នក​ចាំទី ​Thibaut Courtois ​ត្រូវ​ប្ដូរ​ចេញ​នៅ​តង់​ទី​២ ​ដោយសារ​តែ​ឈឺ​ពោះ ​មិន​អាច​បន្ដ​លេង​បាន ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Real Madrid ​ស្មើ Club Brugge ​២-២។

Courtois ​របូត​បាល់​ដល់​ទៅ​២​គ្រាប់ ​នៅ​តង់​ទី​១​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ពិបាក​ក្នុង​ការ​វាយ​បក​យក​ឈ្នះ​វិញ។ ដោយ​ចូល​តង់​ទី​២ ​ពួកគេ​អាច​ត្រឹម​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​២​គ្រាប់​វិញ​ប៉ុណ្ណោះ។ ​នៅ​តង់​ទី​២​នេះ​ដែរ ​អ្នក​ចាំទី​បែលហ្សិក​ត្រូវ​ប្ដូរ​ចេញ ​ជំនួស​វិញ​ដោយ​កីឡាករ​ចំណូល​ថ្មី Areola ​។

ចំពោះ​មូលហេតុ​ដែល​ Courtois ​ត្រូវ​ប្ដូរ​ចេញ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ដោយសារ​តែ ​ឈឺ​ពោះ​ក្នុង​ការ​លេង​មួយ​តង់​ទី​១​នោះ ​ទើប​ខ្លួន​មិន​អាច​បន្ដ​លេង​នៅ​តង់​ទី​២​បាន។ អតីត​កីឡាករ​របស់ AT Madrid ​នេះ ​របូត​គ្រាប់​បាល់​ច្រើន​ណាស់​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លែង​មាន​ជំនឿ​ចិត្ត​លើ​រូបគេ​ទៀត​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT