ក្រុម Real Madrid យកបានត្រឹម១ពិន្ទុប៉ុណ្ណោះពីក្រុម Brugge កាលពីយប់មិញនេះ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ដោយបញ្ចប់លទ្ធផលស្មើគ្នា ២-២។
ក្រុម Real Madrid ត្រូវបានអ្នកគាំទ្ររំពឹងថានឹងបាន៣ពិន្ទុពេញសម្រាប់ការប្រកួតទី២នេះ ព្រោះប្រកួតទី១កន្លងទៅ ពួកគេបានបរាជ័យក្រោមថ្វីជើង PSG ទៅហើយ។ តែលទ្ធផលជាក់ស្ដែងនៅយប់មិញ ចប់តង់ទី១ ក្រុមម្ចាស់ផ្ទះអធិរាជស បែរជាត្រូវក្រុម Brugge នាំមុខដល់ទៅ២គ្រាប់ទៅហើយ។
របូត២គ្រាប់នេះ ធ្វើឱ្យលោក Zidane ផ្លាស់ប្ដូរកីឡាករចូលថ្មី ដើម្បីស្រោចស្រង់លទ្ធផលឡើងវិញ រហូតចូលដល់តង់ទី២ ពួកគេក៏រកបាន២គ្រាប់មកវិញ។ ចប់ការប្រកួតលទ្ធផលបានត្រឹមស្មើគ្នា ២-២ ប៉ុណ្ណោះសម្រាប់ការប្រកួតទី២នេះ។ ការបាន១ពិន្ទុនេះ ធ្វើឱ្យក្រុម Real Madrid កំពុងមានកង្វល់ច្រើន ត្បិតអីពួកគេចាប់ផ្ដើមរដូវកាលថ្មីនេះ មិនល្អទាល់តែសោះ៕ប្រភព៖ Dailymail