Juventus បានបញ្ចប់លទ្ធផលយកឈ្នះទៅលើ Bayer Leverkusen នៅលទ្ធផល ៣-០ ក្នុងទឹកដី Allianz Stadium មុននេះបន្តិច។ បច្ចុប្បន្នសេះបង្កង់ឈរលេខ ១ នៅពូល D ដែលមាន ៤ ពិន្ទុប៉ុន្តែយកឈ្នះគ្រាប់បាល់ទៅលើក្រុម At Madrid។
ឱកាសនៃការស៊ុតចំគោលដៅខាងក្រុមម្ចាស់ផ្ទះធ្វើបានច្រើនជាងដល់ទៅ ៨ លើក ខណៈក្រុមភ្ញៀវមានត្រឹម ១ លើកគត់។ នៅនាទី ១៧ តង់ទីមួយខ្សែប្រយុទ្ធ Gonzalo Higuain បានបំបែកគ្រាប់បាល់នាំមុខ មុនពេល Federico Bernardeschi និង Cristiano Ronaldo បន្ថែមម្នាក់មួយគ្រាប់នៅតង់ទីពីរ។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=1o5dVMxPpXQ
បញ្ជាក់ថាប្រកួតបន្ទាប់សេះបង្កង់ត្រូវតតាំងក្រុមខ្លាំង Inter Milan នៅក្របខ័ណ្ឌ Serie A ដែលនឹងផ្ទុះខ្លាំងនៅព្រឹករំលងអាធ្រាត្រថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ៕