Man City ក៏នឹងបើកការតតាំងទល់ក្លឹប Dinamo Zagreb ដែលជាក្រុមកំពូលរបស់លីគក្រូអាតនៅវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រយប់នេះ។
មុនឈានដល់ការប្រកួតទាក់ទិននឹងសមាសភាពកីឡាករសំខាន់គឺ Kevin de Bruyne ទំនងជាមិនអាចចូលរួមការប្រកួតនេះបានឡើយ ដោយកន្លងទៅអំឡុងពេលហ្វឹកហាត់គេពុំបានឃើញវត្តមានកីឡាករបែលហ្សិកចូលរួមទេ។
De Bruyne កន្លងទៅក៏បានប្តូរចេញនៅអំឡុងការប្រកួតយកឈ្នះលើ Everton ៣-១ ដែលល្ហិចល្ហៀងថាមិនសូវស្រួលត្រង់ផ្នែកក្រលៀន។
បញ្ជាក់ថា De Bruyne នារដូវកាល ២០១៩/២០ នេះ រូបគេ Assist បាល់បានចំនួន ៧ លើកហើយ ដែលច្រើនជាងទ្វេដងបើធៀបនឹងកីឡាករណាៗទាំងអស់។ ខណៈវាក៏ជាកំណត់ត្រាមួយដែល Cesc Fabregas ធ្លាប់ធ្វើបាននារដូវកាល ២០០៩-១០៕ ប្រភព៖ BeSoccer