ក្រុមអ្នកគាំទ្រ Manchester City គាំទ្រការប្រកួតពានរង្វាន់ English Premier League ជាងការប្រកួតនៅ UEFA Champions League ដោយនេះគឺជាវប្បធម៌សម្រាប់អ្នកគាំទ្រក្រុមនេះទៅហើយ។
ការប្រកួត Champions League ក្រុមអ្នកគាំទ្រ Man City សុខចិត្តចំណាយពេលគេងមើលនៅផ្ទះ ឬពួកគេចំណាយពេលចូល Bar មើលការប្រកួតរបស់ក្រុមផ្សេងទៅវិញ។ ការធ្វើដូច្នេះ គឺដោយសារតែពួកគេគិតថា Premier League គឺសំខាន់ជាង UEFA Champions League ។ ជាក់ស្ដែង តាំងពីដើមមក មិនដែលមានអ្នកគាំទ្រពេញកីឡដ្ឋានចូលមើល UCL ឡើយនៅវគ្គសន្សំពិន្ទុក្នុងពូលនេះ។

លោក Pep ដែលជាអ្នកចាត់ការក្រុមបានដឹងច្បាស់ចំពោះរឿងនេះ ប៉ុន្តែលោកចង់ឱ្យអ្នកគាំទ្រងាកមកចូលរួមគាំទ្រក្រុមលេងនៅ Champions League ផង។ វត្តមានរបស់ពួកគេគឺសំខាន់ណាស់សម្រាប់កីឡាករទាំងអស់ក្នុងក្រុម ដើម្បីសម្រេចបំណងឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបបាល់ទាត់មួយនេះ៕ប្រភព៖ Dailymail