ធ្លាយ​រឿង Simeone ​ហៅ​អាជ្ញាកណ្ដាល ​ថា អា​ពង​តូច​

លោក​ Simeone ​អ្នក​ចាត់ការ​ក្រុម​ Atletico Madrid ​បាន​ហៅ​អាជ្ញាកណ្ដាល​ទី​៤ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Real Madrid ​ចុង​សប្ដាហ៍​មុន​ថា ​អា​ពង​តូច ​ក្រោយ​ពី​មិន​ផ្ដល់​កាត​ដល់ Ramos ។

ជំនួប Madrid Derby ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​ ០-០ ​។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​លោក Simeone ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​អាជ្ញាកណ្ដាល​ទី​៤​ឡើយ ​ក្រោយ​ពី​លោក​មើល​ឃើញ​ថា​អាជ្ញាកណ្ដាល​រូប​នេះ ​មិន​ពិន័យ Ramos ​ដែល​ប្រើ​ពាក្យ​មិន​សមរម្យ​ដែរ។ ​អ្នក​ចាត់ការ​ដែល​ប្រើ​អារម្មណ៍​ច្រើន​នោះ ​បាន​នោះ​ពាក្យ​ទៅ​អាជ្ញាកណ្ដាល ​អម​ជាមួយ​កាយវិការ​ផង​ថា​៖ “បាល់​(ពង) របស់​អ្នក​តូច​ណាស់”។

រឿង​នេះ​ដែរ ​ត្រូវ​បាន​គេ​នឹក​ឃើញ​ដល់​កាល Costa ​ដែល​ប្រើ​កាយ​វិការ​មិន​សមរម្យ​ដាក់​អាជ្ញា​កណ្ដាល​នេះ ពេល​លេង​ទល់​ក្រុម Barcelona ។ ដោយ​គ្រា​នោះ Costa ​ទទួល​បាន​កាត​ក្រហម ​ហើយ​ត្រូវ​ជាប់​ពិន័យ​រហូត​ដល់​៨​ប្រកួត​ថែម​ទៀត​ផង៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT