ជម្រើសជាតិហ្វ៊ូតសាល ចេញបញ្ជីឈ្មោះបឋម ត្រៀមជើងឯកអាស៊ាននៅវៀតណាម

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញឈ្មោះកីឡាករជម្រើសជាតិជំហានដំបូង សម្រាប់ត្រៀ​មចូលរួមព្រឹត្តិការណ៍ AFF Futsal Championship  ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម។

ក្នុងបញ្ជីនេះមានកីឡាករចំនួន២៥នាក់ ដែលនឹងត្រូវមកហ្វឹកហាត់ មុនចម្រាញ់យកតែ១៦នាក់ហោះទៅវៀតណាមតែម្តង។

ជម្រើសជាតិកម្ពុជា មិនសូវជាជោគជ័យឡើយក្នុងវិស័យហ្វ៊ូតសាល។ កាលពីឆ្នាំមុន ក្រុមគោព្រៃ មិនស្គាល់ពិន្ទុឡើយ ហើយស៊ុតចូលដៃគូតែមួយគ្រាប់គត់។

ពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯកអាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) នឹងធ្វើឡើងនៅប្រទេសវៀតណាម ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយ ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូល B មានម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងអូស្ត្រាលី ៕

  • ជម្រើសជាតិហ្វ៊ូតសាល ចេញបញ្ជីឈ្មោះបឋម ត្រៀមជើងឯកអាស៊ាននៅវៀតណាម