(VDO) United ​ខ្ទាត​ដល់​លេខ ១០ ខណៈ Ars ឡើង​ Top 4 ក្រោយ​ស្មើ​គ្នា​យប់​មិញ

នៅ​ឯ​កីឡដ្ឋាន Old Trafford ក្លឹប Manchester United ​បាន​ស្វាគមន៍​ក្លឹប​កាំភ្លើង​ធំ Arsenal ជាមួយ​លទ្ធផល​បញ្ចប់​ ១-១ ចែក​គ្នា​មួយ​ពិន្ទុ​រៀង​ខ្លួន។ ក្រោយ​បិទ​ ៧ ប្រកួត​នៅ PL ម្ចាស់​ផ្ទះ​កាល​ពី​យប់មិញ​ខ្ទាត​មក​ឈរ​លេខ ១០ ខណៈ​ក្រុម​ភ្ញៀវ​ឡើង​ឈរ​ចំណាត់ថ្នាក់​ទី ៤ មាន ១២ ពិន្ទុ។

ការ​គ្រប់គ្រង​បាល់ Man Utd មាន​ច្រើន​ជាង ៥៦ ភាគរយ ដោយ​ស៊ុត​ចំ​គោលដៅ ៤ លើក ខណៈ​ Arsenal មាន ៤៤ ភាគរយ​ស៊ុត​ចំ​គោលដៅ ៥ លើក។ មួយ​គ្រាប់​​បើក​ឆាក​ដំបូង​របស់ Scott McTominay កើត​ឡើង​នៅ​នាទី ៤៥ លុះ​ដល់​ទៅ​នាទី ៥៨ ក៏​ត្រូវ​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ​តាម​ទាន់​វិញ​បាន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​ភារកិច្ច​បន្ទាប់​របស់​បិសាច​ក្រហម ត្រូវ​បើក​ការ​ប្រកួត​នៅ Europa League ជុំ​ទី ២ ដែល​ត្រូវ​ប៉ះ​គ្នា​ជាមួយ AZ Alkmaar ខណៈ​រំលង​ប៉ុន្មាន​ថ្ងៃ​ត្រូវ​ចូល​ជួប​ម្ចាស់​ផ្ទះ Newcastle ដែល​ជា​ជំនួប​ជុំ​ទី ៨៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT