Keisuke Honda បានប្រកាសនៅលើបណ្ដាញសង្គមថារូបលោកចង់ទៅលេងឱ្យក្រុម Manchester United ដោយមិនយកតម្លៃពលកម្មឡើយ។
ជាមួយការប្រកាសនេះ វិបសាយធំៗនៅអង់គ្លេសបានចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏បានចុះផ្សាយព្រោងព្រាតផងដែរ។ កីឡាករវ័យ៣៣ឆ្នាំដែលបច្ចុប្បន្នកំពុងធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានេះ បានបញ្ជាក់ថាលោកចង់ទៅលេងនៅ Man Utd ដើម្បីបានជួបជាមួយមិត្តភក្ដិថ្មី ហើយមិនយកប្រាក់ខែឡើយ ឱ្យតែមាន Man Utd ស្នើមកខ្លួន។
វីរបុរសបាល់ទាត់ជប៉ុននេះ ធ្លាប់លេងនៅក្រុមក្នុងទ្វីបអឺរ៉ុប២ដែរគឺ CSKA Moscow និង AC Milan ។ លោកទើបបញ្ចប់កុងត្រាជាមួយក្រុម Melbourne Victory នៅអូស្ត្រាលីនាខែកក្កដាកន្លងទៅនេះ៕ប្រភព៖ DailyMail