កីឡាករ Mesut Ozil ហាក់ពុំបានបង្ហាញទម្រង់លេងល្អនោះទេក្រោមការដឹកនាំរបស់លោក Unai Emery នាមួយរយៈចុងក្រោយនេះ ហើយឱកាសបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធដាំខ្ទឹមក៏ហាក់ចុះថមថយឡើង។
តាមរបាយការណ៍ចុងក្រោយបង្អស់បានចុះផ្សាយនាខែមករា រដូវរងាខាងមុខក្លឹបកាំភ្លើងធំ Arsenal បានមានបំណងចង់វ៉ៃចេញ Ozil ពីទឹកដី Emirate Stadium ហើយក្លឹបក៏សុខចិត្តចេញថ្លៃពលកម្មពាក់កណ្តាល ក្នុងលក្ខខណ្ឌដែលក្លឹបណាព្រមខ្ចីជើងយករូបគេចេញទៅ។
ទ្រនំថ្មីដែលអាចជ្រួតជ្រាបទទួលយក Ozil គឺក្លឹប Fenerbahce ដែលជាក្លឹបកំពូលមួយរបស់ទួរគី ប៉ុន្តែ
ការចរចាអាចជានឹងលំបាករវាងភាគីទាំងសងខាង។
បញ្ជាក់ថារដូវកាលនេះ Ozil ពាក់អាវ Arsenal បង្ហាញខ្លួនទើបបាន ២ លើកគត់ ដែលនៅប្រព័ន្ធបម្រើនិងប្រយុទ្ធសុទ្ធសឹងជំនួសដោយកីឡាករថ្មីៗ បែបនេះការចាកចេញក៏អាចនឹងកៀកជិតមកដល់សម្រាប់បុរសវ័យ ៣០ ឆ្នាំ៕ ប្រភព៖ FoxSportAsia