AC Milan ​ចាប់​ផ្ដើម​រដូវ​កាល​អាក្រក់​បំផុត​ក្នុង​ពេល ​៧០​ ឆ្នាំ​មក​នេះ​

ក្រុម AC Milan ​មាន​កំណត់ត្រា​ចាប់​ផ្ដើម​រដូវ​កាល​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​មក​ហើយ ​ដោយ​ឆ្លង​កាត់​៦​ប្រកួត​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៦​ក្នុង​តារាង។

មាន​តែ​ឆ្នាំ​១៩៣៨-៣៩ ​ប៉ុណ្ណោះ ដែល​ក្រុម AC Milan ​ចាញ់​៤​ប្រកួត ក្នុង​ការ​ចាប់​ផ្ដើម​រដូវ​កាល​៦​ប្រកួត​ដំបូង​របស់​ពួកគេ។ ​ខណៈ​ដែល​លទ្ធផល​នៅ​ឆ្នាំ​នេះ ​ដូច​នឹង​៧០​ឆ្នាំ​ប៉ុណ្ណោះ​ដែរ ​ដោយ​៦​ប្រកួត​ដើម​រដូវ​កាល​នេះ ​ពួកគេ​ចាញ់​៤​ប្រកួត​មក​ហើយ។ ខណៈ​ដែល​៣​ប្រកួត​ជាប់​គ្នា​ចាញ់​ទាំង​៣​ថែម​ទៀត ព្រោះ​យប់មិញ​ចាញ់​ក្រុម Fiorentina ​ក្នុង​ដី​ខ្លួន​ឯង ៣-១។

លោក Marco Giampaolo ​អ្នក​ចាត់ការ​ក្រុម AC Milan អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ​ព្រោះ​ដឹក​នាំ​ក្រុម​អន់​បំផុត​មិន​ធ្លាប់​មាន​បែប​នេះ។ ស្រប​ពេល​កីឡាករ​ផ្ទាល់​ក្នុង​ក្រុម​បច្ចុប្បន្ន ​ក៏​ហាក់​ដូចជា​លែង​ស្ដាប់​តាម​អ្វី​ដែល​លោក​បញ្ជា​ទៀត​ទៅ​ហើយ​ដែរ៕

ប្រភព៖ DailyMail

  • AC Milan ​ចាប់​ផ្ដើម​រដូវ​កាល​អាក្រក់​បំផុត​ក្នុង​ពេល ​៧០​ ឆ្នាំ​មក​នេះ​