Solskjaer៖ ​ក្រុម​ល្អ​មួយ មិន​អាច​សាង​ឡើង​ត្រឹម​ពេល​១​ថ្ងៃ​ទេ​

លោក Solskjaer ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​អ្នក​គាំទ្រ​ចំពោះ​ការ​ដឹក​នាំ​ក្រុម​របស់​លោក ​នា​ដើម​រដូវ​កាល​នេះ ​ក្រោយ​ពី​ធ្វើ​មិន​សូវ​បាន​ល្អ​។

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប៉ះ​ក្រុម​កាំភ្លើង​ធំ Arsenal ​នា​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ។ ពួកគេ​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​នា​ការ​ប្រកួត​៦​ប្រកួត​កន្លង​មក​នេះ ​ដោយ​ទើប​មាន​៨​ពិន្ទុ​ប៉ុណ្ណោះ ​នៅ​ក្រោម​ក្រុម​កំពូល​តារាង Liverpool ​ឆ្ងាយ​ណាស់។ រឿង​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រិះគន់​ទៅ​លើ​ការ​ដឹក​នាំ​របស់​លោក Solskjaer ​កាន់​តែ​ខ្លាំង​។


យ៉ាងណាមិញ ​អតីត​កីឡាករ​របស់ Man Utd ​ដែល​ដឹក​នាំ​ក្រុម​នៅ​ពាក់​កណ្ដាល​រដូវ​កាល​មុន ​បាន​និយាយ​តប​ទៅ​វិញ​ថា​៖“សម្រាប់​យើង ​វា​ជា​កា​ចាប់​ផ្ដើម​កសាង​ក្រុម​ថ្មី​មួយ។ វា​មិន​មែន​ជា​រឿង​ងាយ​ក្នុង​ការ​ធ្វើ​វា​ទេ ​យើង​ត្រូវ​ការ​ពេល​មួយ​ជំហាន​ម្ដង។ យើង​ត្រូវ​ការ​ពេល​វេលា​ច្រើន ដើម្បី​ឱ្យ​ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា​ឱ្យ​កាន់​តែ​ល្អ​ឡើង​”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT