សមាគមបាល់ទាត់អាមេរិក Major League Soccer បានបង្ហើបនូវទំហំប្រាក់ពលកម្មរបស់កីឡាករ ៥ រូបដែលទទួលបានច្រើនបំផុតសម្រាប់រដូវកាល ២០១៩/២០ នេះ។
ក្នុងនោះ Zlatan Ibrahimovic នៅតែបន្តឈរឈ្មោះជាកីឡាកររកចំណូលបានច្រើនបំផុត ដែលទទួលបានដល់ទៅ ៧,២ លានដុល្លារអាមេរិក/រដូវកាល។
បង្វែរទៅលំដាប់ទីពីរគឺខ្សែបម្រើរបស់ក្លឹប Toronto FC កីឡាករ Michael Bradley ទទួលបាន ៦ លានដុល្លារ ស្របពេលខ្សែប្រយុទ្ធក្នុងក្រុមតែមួយ Jozy Altidore បាន ៤,៩ លានដុល្លារ។ តំណែងទីបួនគឺកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅ MLS មានឈ្មោះ Carlos Vela រកបាន ៤,៥ លានដុល្លារ និងកីឡាករទី ៥ គឺខ្សែបម្រើ Bastian Schweinsteiger៕
ប្រភព៖ AF