នៅជំនួប Madrid Derby ក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុរៀងខ្លួន ក្រោយបញ្ចប់នៅលទ្ធផល ០-០។
ក្រោយបិទការប្រកួតប្រធានក្រុម Sergio Ramos ហាក់បង្ហាញការសោកស្ដាយដែលក្រុមបានទទួលត្រឹម ១ ពិន្ទុ។ ប្រាប់ Movistar លោកបញ្ជាក់ថា៖ “ការលេងនៅកីឡដ្ឋាននេះរាប់ជាការប្រកួតដ៏លំបាកបំផុត ហើយរឿងដែលសំខាន់គឺការទប់មិនឲ្យរបូតគ្រាប់បាល់ យ៉ាងណាមិញនៅតំបន់ការពាររបស់ពួកគេក៏មិនបានបង្កើតចន្លោះឲ្យយើងច្រើនផងដែរ ជាហេតុធ្វើឲ្យការប្រយុទ្ធរាងលំបាកបន្តិច”។
លោកបន្ត៖ “តាមពិត ១ ពិន្ទុនេះពុំច្រើននោះទេ ព្រោះយើងពិតជាចង់បាន ៣ ពិន្ទុ”។ សួរនាំដល់ការត្រលប់មកវិញនូវភាពល្អប្រសើរនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កីឡាករសញ្ជាតិអេស្ប៉ាញសង្កត់ធ្ងន់ថា៖ “ទាំងនេះជាអ្វីដែលយើងកំពុងខិតខំ ហើយគ្រប់យ៉ាងក៏ទទួលបានផលល្អប្រសើរ ដែលយើងរីករាយនឹងទទួលជាទីបំផុត”៕ ប្រភព៖ Marca