Lampard ដឹកនាំក្រុម Chelsea រកឃើញជ័យជម្នះក្នុងដីលើកដំបូងនារដូវកាលនេះហើយ ដោយយកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល ២-០។
ក្រុមតោខៀវ ក្រោមការដឹកនាំរបស់លោក Lampard មិនទាន់ស្គាល់ឈ្នះក្នុងដីទេកន្លងមក ដោយទើបយប់មិញនេះហើយ ដែលពួកគេធ្វើបានល្អយកឈ្នះលើក្រុម Brighton បានដល់ទៅ២គ្រាប់។ ដោយ២គ្រាប់នេះធ្វើបានសម្រេចដោយ Jorginho នៅនាទី៥០ និង Willian នៅនាទី៧៦។
Lampard ដែលអ្នកចាត់ការក្រុម Chelsea បាននិយាយក្រោយចប់ការប្រកួតនេះដែរថា៖ “នេះជាអ្វីដែលយើងរង់ចាំវា។ ហេតុផលយើងមិនឈ្នះក្នុងផ្ទះរបស់យើង ព្រោះយើងមិនបានដាក់ចិត្តលេងឱ្យបានពេញ៩០នាទី។ ថ្ងៃនេះយើងបានដាក់ចិត្តនិងមានទម្រង់លេងល្អណាស់។ យើងមានឱកាសរកគ្រាប់បាល់លើសពី២គ្រាប់ទៀតថ្ងៃនេះ ប៉ុន្តែការរក្សាសំណាញ់ទីបានក៏ជារឿងល្អសម្រាប់យើងដែរ”៕
ប្រភព៖ DailyMail