អ្នកចាំទី Stegen ក្លាយទៅជាអ្នក Assist ១គ្រាប់ឱ្យខ្សែប្រយុទ្ធ Suarez ជួយក្រុមអ្នកមានបុណ្យ Barcelona យកឈ្នះក្រុម Getafe ក្នុងលទ្ធផល ២-០។
១ជើងរបស់ Stegen ពីចម្ងាយបានឆ្លងផុតខ្សែការពាររបស់ Getafe ហើយល្មមសម្រាប់កីឡាករអ៊ុយរុយហ្គាយស្វែងរកគ្រាប់បាល់ទី១ឱ្យក្រុម Barcelona នៅនាទី៤១។ ខណៈដែល១គ្រាប់ទៀតរកបានដោយ Firpo នៅនាទី៤៩ដើមតង់ទី២។ ២គ្រាប់នេះល្មមសម្រាប់ក្រុមលោក Valverde យក៣ពិន្ទុសម្រាប់សប្ដាហ៍ទី៧នៃ La Liga ។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=SmII8EvAYuw&feature=onebox
ក្រៅពីយកបាន៣ពិន្ទុហើយ វាក៏ជាការធ្វើបានល្អរបស់ក្រុម Barcelona ក្នុងការលេងនៅក្រៅដីផងដែរ ត្បិតអីពួកគេមានកំណត់ត្រាមិនល្អឡើយក្នុងការប្រកួតក្រៅដីប៉ុន្មានប្រកួតកន្លងមកនេះ។ ពេលនេះ Barcelona ៧ប្រកួត មាន១៣ពិន្ទុ៕
ប្រភព៖ DailyMail