Sanchez ​រក​គ្រាប់​បាល់​ដំបូង​ឱ្យ Inter Milan ​តែ​ក៏​បាន​កាត​ក្រហម​ដែរ​

ខ្សែ​ប្រយុទ្ធ Alex Sanchez ​រក​គ្រាប់​បាល់​ទី​១​ឱ្យ​ក្រុម Inter Milan ​បាន​ហើយ ប៉ុន្តែ​ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ ​ក្នុង​ការ​ប្រកួត​យក​ឈ្នះ​លើ​ក្រុម ​Sampdoria ​៣-១។

Sanchez ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​២២ ​ដែល​នេះ​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ឱ្យ​ក្រុម Inter Milan ​។ តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​យប់​នេះ ​មិន​មែន​ជា​យប់​ល្អ​សម្រាប់​កីឡាករ​ឈីលី​នេះ​ទេ ​ត្បិត​អី​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​ហើយ ​នៅ​នាទី​៤៦ ​ក៏​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ទៅ​ហើយ ​ដោយសារ​តែ​ធ្វើ​ពុត​ជា​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។


កាត​ក្រហម​នេះ​ដែរ ​ជា​ធម្មតា​នឹង​ត្រូវ​អវត្តមាន​១​ប្រកួត ​ហើយ​ប្រកួត​បន្ទាប់​របស់​ក្រុម Inter Milan ​គឺ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Juventus ​ដែល​ជា​ប្រកួត​សំខាន់​ថែម​ទៀត​សម្រាប់​ក្រុម​មួយ​នេះ។ ​បច្ចុប្បន្ន​នេះ Inter Milan ​ឈរ​នៅ​លេខ​១ ​ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​ក្របខណ្ឌ Serie A ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT