អ្នកចាំទី Alisson អាចចូលហាត់បានពេញលេញវិញហើយនៅសប្ដាហ៍នេះ ដោយរំពឹងថាអាចនឹងចូលជួយក្រុមវិញបានក្នុងពេលឆាប់ៗខាងមុខ។
អ្នកចាំទីប្រេស៊ីលខាងលើបានរងរបួសតាំងពីបើករដូវកាលដំបូង ដែលធ្វើឱ្យរូបគេខកខានជួយក្រុមច្រើនប្រកួតមកហើយ។ តែទោះជាយ៉ាងនេះក្ដី ក្រុមរបស់លោក Klopp ហាក់មិនមានបញ្ហាអ្វីឡើយ បើទោះជាពួកគេបាត់បង់អ្នកចាំទីដៃទី១របស់ខ្លួនច្រើនសប្ដាហ៍មកហើយក្ដី។ បច្ចុប្បន្ននេះ ពួកគេនៅមានកំណត់ត្រាមិនទាន់នៅឡើយទេ ក្នុងពានរង្វាន់ English Premier League ។
ដោយឡែកសម្រាប់សប្ដាហ៍នេះវិញ ក្រុម Liverpool បានបញ្ជាក់ថា Alisson អាចចូលហាត់បានជាមួយក្រុមសមាជិកក្រុមដទៃទៀតហើយ។ រូបគេនឹងអាចចូលលេងវិញបានក្នុងពេលឆាប់ៗ៕
ប្រភព៖ DailyMail