Juventus ​នឹង​ដេញ​ថ្លៃ​យក Pogba ​នៅ​ខែ​មករា​ខាង​មុខ​នេះ​

ក្លឹប Juventus ​នឹង​ដេញ​ថ្លៃ​យក​កីឡាករ Pogba ​ពី​ក្រុម Manchester United ​នៅ​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ក្រោយ​ពី​ខកខាន​ឱកាស​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ។


Pogba ​មាន​ចិត្ត​ចង់​ចាកចេញ​ពី​ក្រុម Manchester United ​តាំង​ពី​មុន​បើក​រដូវ​កាល​នេះ​ម្ល៉េះ ប៉ុន្តែ​ដោយសារ​ក្រុម​បិសាច​ក្រហម​ដាក់​តម្លៃ​ខ្លួន​គេ​ថ្លៃ​ពេក ទើប​ក្លឹប​ជា​ច្រើន​មិន​អាច​យក​បាន។ ក្នុង​នោះ Juventus ​ក៏​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក​អតីត​ខ្សែ​បម្រើ​ដែល​ខ្លួន​បណ្ដុះ​នេះ​ទៅ​វិញ​ដែរ។ បរាជ័យ​ទិញ​យក​នៅ​រដូវ​កាល​មុន ​មិន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Sarri ​ស្ដាយ​អ្វី​នោះ​ទេ ព្រោះ​នៅ​ខែ​មករា​ខាង​មុខ ពួកគេ​នឹង​ដាក់​ដេញ​ថ្លៃ​យក​ម្ដង​ទៀត។


បច្ចុប្បន្ន​នេះ ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​មិន​សូវ​បាន​លេង​ឱ្យ​ក្រុម Man Utd ​ឡើយ ​ព្រោះ​មាន​របួស​ជាប់​រហូត។ កត្តា​របួស​ឥត​ល្ហែ​នេះ​ហើយ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ Old Trafford ​កាន់​តែ​មិន​សប្បាយ​ចិត្ត​ជាមួយ Pogba ​ទៀត ​ហើយ​ឱកាស​ក្នុង​ការ​ចាកចេញ​របស់​គេ​ក៏​នឹង​មាន​កាន់​តែ​ច្រើន​នៅ​ខែ​មករា​នេះ​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT