Higuain ​ចង់​ទៅ​លេង​នៅ​ក្លឹប​កុមារភាព​របស់​ខ្លួន ​ពេល​ចប់​កុងត្រា​នៅ Juventus ​

ខ្សែ​ប្រយុទ្ធ​ Gonzalo Higuain ​បាន​បង្ហើប​ថា​នៅ​ពេល​ចប់​កុងត្រា​ជាមួយ​ក្រុម Juventus ​ហើយ រូបគេ​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​កំណើត​របស់​ខ្លួន River Plate ​នា​ប្រទេស​អាហ្សង់ទីន​វិញ​ហើយ​។


កីឡាករ​ខាង​លើ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម Juventus ​ដល់​ឆ្នាំ ២០២១ ​ពោល​គឺ​នៅ​សល់​២​ឆ្នាំ​ទៀត។ ​មាន​ប្រភព​ជា​ច្រើន​សួរ​ទៅ​លើ Higuain ​ថា​នឹង​បន្ដ​លេង​នៅ​ទី​ណា​ទៀត ​នៅ​ពេល​ខាង​មុខ ​មុន​អស់​កុងត្រា​និង​អស់​កុងត្រា។ សាមី​ខ្លួន​បាន​ឆ្លើយ​ថា​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​ដឹង​គឺ​នៅ​សល់​កុងត្រា​ជាមួយ Juventus ​២​ឆ្នាំ​ទៀត។

ជាមួយ​នឹង​ការ​ឆ្លើយ​បែប​នេះ​ដែរ ​កីឡាករ​វ័យ​៣១​ឆ្នាំ​ក៏​បាន​បង្ហើប​ទៀត​ថា​គោល​បំណង​របស់​គេ​នៅ​មុន​ចូល​និវត្តន៍​ពី​បាល់​ទាត់​គឺ​ទៅ​លេង​នៅ​ក្លឹប​កំណើត​របស់​ខ្លួន River Plate ​វិញ។ វា​ជា​ក្ដី​ស្រមៃ​របស់​គេ ​ចង់​ទៅ​ជួយ​ក្រុម​ដែល​ធ្លាប់​បណ្ដុះបណ្ដាល​ខ្លួន​ឱ្យ​មាន​ថ្ងៃ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT