ជំនួបរវាងក្រុម Atletico Madrid និង Real Madrid នៅចុងសប្ដាហ៍នេះ ត្រូវបានគេហៅថាជាជំនួបរបស់ក្រុមអ្នកមានលុយច្រើន ប៉ះជាមួយក្រុមរបស់អ្នកមិនសូវមានលុយនៅអេស្ប៉ាញ។
ជាមួយការហៅការប្រកួតនេះដូច្នេះ ត្រូវបានលោក Zidane អ្នកចាត់ការក្រុម Real Madrid បង្ហាញចំណាប់អារម្មណ៍ថាលោកមិនអាចទៅកែប្រែចិត្តគំនិតរបស់អ្នកគាំទ្របានឡើយ។ តែអ្វីដែលលោកមើលឃើញ គឺ Real Madrid ជាក្រុមមួយដែលមានការខិតខំប្រឹងប្រែងណាស់ ទម្រាំមានថ្ងៃនេះ។ អ្វីដែលអ្នកគាំទ្រមើលឃើញគឺទៅតាមចិត្តរបស់ពួកគេ ប៉ុន្តែអ្នកគាំទ្រ Real Madrid ពិតជាមានមោទនភាពលើអ្វីដែលក្លឹបសម្រេចបាននាពេលកន្លងមក។
ក្នុងឱកាសនេះដែរ Zidane ក៏ប្រាប់ហេតុផលមិនដាក់ Rodrygo លេងពេលជួប Atletico Madrid នេះដែរថា៖ “យើងដឹងអ្វីដែលយើងធ្វើ ហើយយើងក៏បាននិយាយជាមួយគាត់ហើយដែរ។ គាត់នឹងលេងឱ្យ Castilla នៅចុងសប្ដាហ៍នេះ ហើយយើងមិនប្ដូរចិត្តឡើយ។ គាត់ជាកីឡាករក្រុមធំរបស់យើង ប៉ុន្តែយើងដឹងថាយើងកំពុងធ្វើអ្វី គាត់ត្រូវទៅតាមជំហានឱ្យល្អបំផុត។ គាត់ក៏ពេញចិត្តអ្វីដែលយើងជួយគាត់នេះដែរ”៕
ប្រភព៖ Marca