Tuchel៖ “ប៉ះ Bordeaux យប់​នេះ ទាំង Mbappe និង Icardi សុទ្ធ​តែ​មាន​ឈ្មោះ​ចូល​លេង”

នា​វេលា​ម៉ោង ១០:៣០ នាទី​យប់​នេះ​ក្លឹប Paris Saint-Germain ​នឹង​ត្រូវ​តតាំង​ក្រុម Bordeaux ​នៅ​ជំនួប​ជុំ​ទី ៨ នៃ​លីគ​កំពូល​បារាំង។ 

មុន​ឈាន​ដល់​ការ​ប្រកួត​អ្នកចាត់ការ​លោក Thomas Tuchel ​បាន​បង្ហើប​ដល់​សមាសភាព​កីឡាករ​សំខាន់​របស់​ខ្លួន​នៅ​សន្និសីទ​សារព័ត៌មាន ដោយ​ឆ្លើយតប​ថា​ទាំង Mauro Icardi និង Kylian Mbappe សុទ្ធ​សឹង​តែ​មាន​ឈ្មោះ​ចូលរួម​ការ​ប្រកួត​ដូច​គ្នា។

ជជែក​ដល់​ស្ថានភាព​ប្រកួត​នៅ​ពេល​ខាង​មុខ លោក Tuchel និយាយ​ថា៖ “Bordeaux ​ពួក​គេ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ បែប​នេះ​នឹង​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​តែ​ស្វែងរក​ជ័យជម្នះ ត្បិត​មាន​ការ​អវត្តមាន​នៅ​កីឡាករ​មួយ​ចំនួន​ក៏​ដោយ​ក្តី”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT