Simeno៖ “ប្រកួត​ Derby យប់​នេះ ​នឹង​តានតឹង​ខ្លាំង​បំផុត”

នៅ​ឯ​កីឡដ្ឋាន Wanda Metropolitano ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​នៅ​យប់​នេះ នឹង​ស្វាគម៍​ក្រុម​ត្រូល​តែ​មួយ ដែល​ជា​ជំនួប​នៃ​គូ​ញាក់​សាច់​ប្រចាំ​ចុង​ខែ​កញ្ញា។

មុន​ឈាន​ដល់​ការ​ប្រកួត​ផ្លូវការ​លោក Diego Simeone ដែល​ជា​អ្នកចាត់ការ​របស់​ក្លឹប​ម្ចាស់​ផ្ទះ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​និង​យល់​ឃើញ​ខ្លះៗ។ លោក Simeone និយាយ​ថា៖ “Bale កំពុង​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ខណៈ Benzema ក៏​លេង​បាន​ល្អ ហើយ Hazard មាន​គុណភាព​ថែម​ទៀត បែប​នេះ​ការ​ប្រកួត​មួយ​នេះ​គឺ​តានតឹង​ខ្លាំង​បំផុត”។

លោក​បន្ត៖ “Real Madrid បាន​ពង្រឹង​ច្រើន​គួរសម ដោយ​តាំង​ពី​ការ​លេង​របស់​ពួក​គេ​នៅ​ពេល​ប៉ះ Sevilla និង​ការ​បន្ត​មក​យក​ឈ្នះ​លើ Osasuna ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​ស្រមៃ​ពី​ការ​ដែល​ពួក​គេ​ត្រូវ​បន្ត​ឡើង​កូដ​នៅ​លើ​ទីលាន​ប្រកួត”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT