ព្រំ សំណាង ទ្រាំលំបាកខ្ចីលុយធនាគារសង់ផ្ទះអស់១ម៉ឺនដុល្លារ ខណៈថ្លៃជាងជំពាក់សិន

ជើងខ្លាំងមិនសូវសំបូរទីផ្សារប្រកួត ព្រំ សំណាងទម្លាយថា បានហ៊ានខ្ចីលុយបងធម៌និងធនាគារបន្ថែមដើម្បីសង់ផ្ទះមួយនៅស្រុកកំណើតអស់ជាង១ម៉ឺនដុល្លារអាមេរិកឯណោះ។

សំណាងថា ខ្លួនសុខចិត្តពិបាកនិងការចំណាយដ៏ច្រើននេះ ត្បិតពេលកន្លងមក គេជួបប្រទះភាពលំបាកជាច្រើននៅពេលអត់មានជម្រក។ យ៉ាងណាក្តី គេបានតាំងចិត្តនិងរកប្រាក់សងត្រឡប់ទៅធនាគារវិញ ប្រហែល៤០០ដុល្លារក្នុងមួយខែ និងប្រាក់ថ្លៃជាងបន្ថែមដែលកំណត់ត្រូវប្រគល់ក្រោយភ្ជុំបិណ្ឌ។

កូនសិស្សក្លិបឆ័ត្រយោង៩១១រៀបរាប់ថា ប្រសិនសំបូរទីផ្សារប្រកួតដូចអ្នកផ្សេងគីឡូស្រាល ម្លេះគេមិនពិបាកឡើយ។ ទីផ្សារបច្ចុប្បន្នអាចរកបានដល់ទៅ៥០០ដុល្លារក្នុងមួយប្រកួតអីនោះ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT