Francesco Totti ជាអតីតកីឡាករជើងចាស់មួយរូបរបស់ក្លឹប AS Roma ដែលសព្វថ្ងៃលោកបានចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ ក្រោយបង្ហាញខ្លួន ២៥ រដូវកាលនៅ Serie A រកបាន ៣០៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៨៦ ប្រកួត។
យ៉ាងណាមិញបើនិយាយពីតម្លៃខ្លួននាពេលបច្ចុប្បន្នបុរសវ័យ ៤១ ឆ្នាំបានវាយតម្លៃគុណភាពលេងរបស់ខ្លួនឯង ដែលថាអាចមានតម្លៃដល់ទៅ ២០០ លានអឺរ៉ូឬ ១៧៨ លានផោនឯណោះ។
បញ្ជាក់ថា Totti ជាកីឡាករស្ម័គ្រស្មោះមិនប្តូរទ្រនំ រួមរស់នៅ Roma តាំងពីចាប់អាជីពជាកីឡាករបាល់ទាត់ ដោយកាលពីឆ្នាំ ២០០៤ ក្លឹប Real Madrid ក៏ធ្លាប់ទម្លាក់សំណើចង់នាំរូបគេមកអេស្ប៉ាញ តែសាមីខ្លួនបានបដិសេធ ហើយស៊ូគ្រោងឈុតបាល់ទាត់តែមួយគត់ឲ្យក្លឹប Roma៕ ប្រភព៖ SportBible