Rivaldo៖ “Messi គេ​អាយុ​ ៣២ ឆ្នាំ​ហើយ អ៊ីចឹង​ឲ្យ​គេ​បាន​សម្រាក​ខ្លះ​ទៅ”

អតីត​វីរបុរស​នៅ​ក្លឹប Barcelona គឺ​លោក Rivaldo ​បាន​បង្ហាញ​ការ​យល់​ឃើញ​ជុំវិញ​ស្ថានភាព​របស់ Lionel Messi នា​រដូវ​កាល ២០១៩/២០ នេះ ដែល​ខកខាន​ប្រកួត​ជា​ច្រើន ខណៈ​ការ​រង​របួស​ចេះ​តែ​កើត​មាន​ម្ដង​ជា​ពីរ​លើក។

នៅ​ប្រកួត​ទល់ Villarreal តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​បង្ហាញ​ខ្លួន​បាន​តែ ៤៥ នាទី​គត់ ហើយ​ត្រូវ​ប្តូរ​ចេញ​ជា​បន្ទាន់ ក្រោយ​គ្រូ​បង្វឹក​មើល​ឃើញ​ថា​ហាក់​មាន​បញ្ហា​របួស។ ជជែក​ប្រាប់​សារព័ត៌មាន Betfair លោក Rivaldo និយាយ​ថា៖ “ក្រោយ​ពេល​ដែល​កីឡាករ​អាហ្សង់ទីន​ត្រលប់​ពី​បញ្ហា​របួស ក្លឹប​គួរ​តែ​ប្រុងប្រយ័ត្ន​កុំ​ប្រញាប់​ឲ្យ​គាត់​ត្រលប់​មក​វិញ​ពេក”។

លោក​បន្ត​ប្រាប់​ថា៖ “Messi គេ​មាន​វ័យ ៣២ ឆ្នាំ​ហើយ ​ដោយ​បាន​លេង​នៅ​កម្រិត​ដ៏​ខ្ពស់​មួយ​អស់​រយៈ​ពេល​ជា​យូរ​ដោយ​គ្មាន​ពេល​សម្រាក បែប​នេះ​វា​ធម្មតា​ហើយ​ដែល​ឃើញ​គាត់​ជួប​បញ្ហា​បែប​នេះ​ខ្លះ”៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT