Rodrygo៖ ​កុំ​យក​ខ្ញុំ​ទៅ​ប្រៀប​ជាមួយ Ronaldo អី​

Rodrygo ​កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Real Madrid ​ជា​លើក​ដំបូង​ក៏​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ជួយ​ក្រុម​ទៅ​ហើយ​កាល​ពី​ប្រកួត​សប្ដាហ៍​ទី​៦ La Liga ​កន្លង​ទៅ។

ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​ចំណាយ​ពេល​៩៣​វិនាទី ​ក្រោយ​ពី​ដូរ​ចូល​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ដំបូង​របស់​គេ​ក្នុង​ការ​ប្រកួត​យក​ឈ្នះ Osasuna ២-០។ ​ការ​ចំណាយ​ពេល​តិច​ក្នុង​ការ​ប្រកួត​ដំបូង​ឱ្យ​ក្លឹប Real Madrid ដើម្បី​រក​គ្រាប់​បាល់​ទី​១​នេះ​ដែរ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នឹក​ឃើញ​កាល Ronaldo ​ប្រេស៊ីល ដែល​បង្ហាញ​ខ្លួន​លើក​ដំបូង​ដែរ ​ចំណាយ​ពេល​តែ​៦២​វិនាទី​ប៉ុណ្ណោះ​ក៏​រក​បាន​១​គ្រាប់​ដែរ​នៅ​ឆ្នាំ​២០០២។


តែ​ទោះ​ជា​មាន​ការ​ចាប់​ផ្ដើម​ស្រដៀង​គ្នា​នេះ​មែន តែ Rodrygo ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​កុំ​យក​ខ្លួន​ទៅ​ប្រៀប​ជាមួយ​វីរបុរស​ប្រេស៊ីល​អី ព្រោះ​នៅ​ខុស​គ្នា​ឆ្ងាយ​ណាស់។ Ronaldo ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ​មិន​ថា​នៅ​ក្លឹប​និង​ជម្រើស​ជាតិ​ទេ ​លោក​គឺ​ជា​កីឡាករ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ក្រុម​ទាំង​មូល។ ខណៈ​ដែល​ខ្លួន​គេ​វិញ ទើប​តែ​មាន​ការ​ចាប់​ផ្ដើម​អាជីព​ប៉ុណ្ណោះ ​មិន​អាច​យក​ប្រៀប​បាន​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT