សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ពិន័យ Barca ​៣០០ ​អឺរ៉ូ ​រឿង​ផ្ទេរ Griezmann ​

សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ​បាន​សម្រេច​ពិន័យ​ក្រុម Barcelona ​ចំនួន​៣០០​អឺរ៉ូ ​ចំពោះ​រឿង​ដែល​លួច​ទាក់ទង​កីឡាករ Greizmann ​ស្ងាត់​ៗ ​មុន​ការ​ផ្ទេរ​កើត​ឡើង​។

ក្រុម Atletico Madrid ​បាន​ប្ដឹង​ទៅ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ដោយ​ចោទ​ប្រកាន់​ក្លឹប Barcelona ​ថា​បាន​លួច​ទាក់ទង​កីឡាករ​បារាំង​ខាង​លើ​ស្ងាត់​ៗ ​ធ្វើ​ឱ្យ​តម្លៃ​ខ្លួន​របស់​គេ​ធ្លាក់​ចុះ​ពី​២០០​លាន​អឺរ៉ូ​មក​ត្រឹម​ជាង​១០០​លាន​អឺរ៉ូ។ ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ហើយ ទើប​បាន​ជា​សហព័ន្ធ​បាល់ទាត់​ប្រទេស​នេះ​សើបអង្កេត ​រហូត​ដល់​បច្ចុប្បន្ន​នេះ ​សម្រេច​ពិន័យ​ក្រុម​អ្នក​មាន​បុណ្យ​ហើយ។ ដោយ​ពិន័យ​ចំនួន​៣០០​អឺរ៉ូ​ពី​បទ​ល្មើស​ច្បាប់​ទិញ​ដូរ​កីឡាករ។

Griezmann ​បាន​ប្រកាស​លា​អ្នក​គាំទ្រ Atletico Madrid ​តាំង​ពី​មុន​ចប់​រដូវ​កាល​មក​ម្ល៉េះ ព្រោះ​រូបគេ​ចង់​ទៅ​លេង​ឱ្យ​ក្រុម Barcelona ​នេះ។ ​កត្តា​លា​មុន ​និង​ធ្លាយ​រឿង​ទាក់ទង​គ្នា​ដោយ​មិន​ឆ្លង​កាត់​ក្លឹប​សិន​ហើយ ទើប​បាន​ជា​អ្នក​គាំទ្រ​ក្រុម AT Madrid ​បច្ចុប្បន្ន​នេះ​មិន​ពេញ​ចិត្ត​ជាមួយ Griezmann ​ឡើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT