រដូវកាលនេះអាចចាត់ទុកថាជារដូវកាលអាក្រក់បំផុតរបស់ Lionel Messi ដោយសារតែរូបគេរងរបួសជាប់រហូត មិនអាចជួយក្រុម Barcelona បានច្រើនទាល់តែសោះ។

ក្នុងការប្រកួតមិត្តភាពបើករដូវកាលកន្លងទៅ Messi បានរងរបួស ដែលធ្វើឱ្យរូបគេខកខានប្រកួតនាដើមរដូវកាលនេះ រហូតទើបតែលេងប៉ះ Dortmund នៅ Champions League ទើបបានចូលលេងវិញ។ ខណៈដែលចូលលេងមិនទាន់បានពេញជើងផង ក៏ស្រាប់តែពេលនេះមានរបួសភ្លៅទៀតហើយ។ របួសនេះ នឹងធ្វើឱ្យកីឡាករអាហ្សង់ទីន អវត្តមានក្នុងការប្រកួតជាមួយក្រុម Gatafe នៅថ្ងៃសៅចុងសប្ដាហ៍ខាងមុខនេះទៀត។
ដោយសារតែកត្តារបួសជាប់ និងមិនអាចជួយក្រុម Barcelona បានប៉ុន្មានប្រកួតមកហើយនេះ ទើបបានជាគេចាត់ទុករដូវកាលនេះ អាចជារដូវកាលអាក្រក់បំផុតមួយរបស់ Messi ។ ខណៈដែល Barcelona បច្ចុប្បន្ននេះ ក៏លេងមិនបានល្អដែរនាប៉ុន្មានប្រកួតបើកឆាកដំបូង La Liga ៕
ប្រភព៖ Marca
