ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថាខ្លួននឹងមិនចូលនិវត្តន៍ឡើយ ប្រសិនបើមិនទាន់អាចឈ្នះពាន FIFA World Cup នៅឡើយនោះ។
Messi បានធ្វើពិធីខួបកំណើតឈានចូលអាយុ៣១ឆ្នាំកាលពីម្សិលមិញនេះ។ ស្របពេលជាមួយគ្នានោះដែរ ខ្សែប្រយុទ្ធឆ្នើមរូបនេះបាននិយាយថាខ្លួនមិនបោះបង់ចោលជម្រើសជាតិអាហ្សង់ទីនឡើយ ប្រសិនបើមិនទាន់អាចឈ្នះពានរង្វាន់ World Cup បាន។ មួយវិញទៀត ឆ្នាំនេះក៏ខ្លួនជឿជាក់ថាក្រុមអាហ្សង់ទីនអាចឆ្លងផុតការលំបាកក្នុងពូលឡើងវគ្គ១៦ក្រុមផងដែរ។
“វាមានន័យណាស់សម្រាប់អាហ្សង់ទីន និងខ្ញុំ។ ខ្ញុំតែងមានក្ដីស្រមៃឃើញខ្លួនឯងបានកាន់ពាន World Cup ហើយនឹងអារម្មណ៍នៅពេលឈ្នះវា។ វានឹងធ្វើឱ្យអ្នកគាំទ្រអាហ្សង់ទីនរាប់លាននាក់សប្បាយចិត្ត។ ដូច្នេះហើយខ្ញុំនិងសមាជិកក្រុមទាំងមូលមិនអាចបោះបង់ចោលក្ដីស្រមៃនោះបានទេ។ ខ្ញុំមិនអាចចូលនិវត្តន៍ ដោយមិនមានពាន World Cup ក្នុងដៃឡើយ”។ សម្ដីរបស់ Messi ។
អាហ្សង់ទីន នឹងត្រូវតតាំងជាមួយនីហ្សេរីយ៉ាក្នុងប្រកួតទី៣នៃពានរង្វាន់ World Cup 2018 នេះ។ ប្រសិនបើពួកគេអាចឈ្នះនីហ្សេរីយ៉ា នោះឱកាសនៃការឡើងទៅវគ្គបន្ដនៅតែមានជានិច្ច៕ប្រភព៖ DailyMail