កីឡាករ​វ័យ​១៨​ឆ្នាំ​ម្នាក់ ​លួច​នាឡិកា​មិត្ត​រួម​ក្រុម អាច​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​

ខ្សែ​ប្រយុទ្ធ Kasper Dolberg ​របស់​ក្លឹប Nice ​បាន​បាត់​នាឡិកា​តម្លៃ​ជាង​៦​ម៉ឺន​ផោន​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​ហើយ​គេ​ដឹង​ថា​កីឡាករ​វ័យ​១៨​ឆ្នាំ ​Lamine Diaby ​ដែល​ជា​មិត្ត​រួម​ក្រុម ​គឺ​ជា​អ្នក​យក​នាឡិកា​មួយ​នោះ។

កីឡាករ Kasper Dolberg 

Dolberg ​បាន​ចូល​រួម​ជាមួយ​ក្រុម Nice ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ក្នុង​តម្លៃ​ខ្លួន​១៨​លាន​ផោន​ផ្លាស់​ពី​ក្លឹប Ajax ​មក។ រូបគេ​បាន​បាត់​នាឡិកា​សំណព្វ​ចិត្ត​របស់​ខ្លួន​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​ក្រុម Nice ​កាល​ពី​ពេល​កន្លង​ទៅ​ហើយ។ ​ក្រោយ​ពី​មាន​ការ​សើបសួរ និង​ស្រាវជ្រាវ​មួយ​រយៈ​មក ​ក៏​ស្រាប់​តែ​រក​ឃើញ​ថា​នាឡិកា​នោះ គឺ​មិត្ត​រួម​ក្រុម Lamine ជា​អ្នក​យក​វា​ទៅ។

កីឡាករ Lamine Diaby

ក្រោយ​ពី​រក​ឃើញ​មុខ​​ចោរ​លួច​ទៅ​ហើយ ​ក្លឹប Nice ​បាន​ព្យួរ​ជើង​កីឡាករ​វ័យ​១៨​ឆ្នាំ​ខាង​លើ​ហើយ។ ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​កំពុង​ពិភាក្សា​គ្នា​បន្ដ​ទៀត​ថា​គួរ​តែ​បណ្ដេញ​កីឡាករ​នេះ​ចេញ​ពី​ក្រុម​តែ​ម្ដង ឬ​យ៉ាង​ណា ព្រោះ​ការ​លួច​របស់​មិត្ត​រួម​ក្រុម​នេះ​គឺ​ជា​អំពើ​គួរ​ឱ្យ​ខ្មាសអៀន​ខ្លាំង​ណាស់៕

ប្រភព៖ DailyMail

  • កីឡាករ​វ័យ​១៨​ឆ្នាំ​ម្នាក់ ​លួច​នាឡិកា​មិត្ត​រួម​ក្រុម អាច​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​