លោក Massimiliano Allegri កំពុងត្រូវបានថ្នាក់ដឹកនាំក្រុម Spurs ទាក់ទងទៅជំនួសតំណែងលោក Pochettino ហើយ ក្រោយពីអ្នកចាត់ការរូបនេះដឹកនាំក្រុមមិនបានល្អ។
Spurs ចាប់ផ្ដើមរដូវកាលនេះមិនបានល្អឡើយ ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រនិងថ្នាក់ដឹកនាំមិនសប្បាយចិត្តនោះ គឺការចាញ់ក្រុមលំដាប់ទី ៤ក្នុងពានរង្វាន់ Carabao Cup នៅពេលថ្មីៗនេះ។ មានដំណឹងថាក្រុមថ្នាក់ដឹកនាំក្រុម Spurs នឹងដកអ្នកចាត់ការសញ្ជាតិអាហ្សង់ទីននេះចេញនៅប៉ុន្មានទៀត ប្រសិនបើនៅតែធ្វើមិនបានល្អ។
បេក្ខភាពដែលឈានមុខគេថានឹងមកជំនួសកន្លែងខាងលើគឺលោក Allegri អតីតអ្នកចាត់ការក្រុម Juventus តែម្ដង។ លោកបានលាលែងតំណែងកាលពីរដូវកាលមុន ហើយបច្ចុប្បន្នមិនទាន់ទទួលការងារទៀតនោះទេ។ សមត្ថភាពដឹកនាំក្រុមរបស់លោក ត្រូវបានគេជឿជាក់ថានឹងជួយក្រុម Spurs ឱ្យល្អប្រសើរឡើងវិញ៕
ប្រភព៖ DailyMail