នៅកិច្ចប្រជុំកំពូលមួយរបស់សមាគមបាល់ទាត់អឺរ៉ុប UEFA នាថ្ងៃអង្គារកន្លងទៅ បានសម្រេចពីកីឡដ្ឋានចំនួន ៣ ដែលត្រូវបើកទ្វារស្វាគមន៍ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League នាឆ្នាំ ២០២១, ២០២២ និង ២០២៣។
ក្នុងនោះសម្រាប់ឆ្នាំ ២០២១ នឹងលេងនៅទឹកដី Gazprom Arena កីឡដ្ឋានរបស់ក្លឹប Saint Petersburg ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៦៨ ០០០ នាក់ ពោលរាប់ចូលជាលើកទី ២ ដែលកីឡដ្ឋាននៅប្រទេសរុស្ស៊ីអាចមានសិទ្ធទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL បន្ទាប់ពីឆ្នាំ ២០០៨ ពួកគេធ្លាប់ទទួលសិទ្ធម្តងក្នុងជំនួប Man Utd ទល់ Chelsea ក្នុងទីក្រុង Moscow។
ដោយឡែកនៅឆ្នាំ ២០២២ នឹងលេងនៅដីអាល្លឺម៉ង់ ក្នុងកីឡដ្ឋាន Allianz Arena អាចផ្ទុកអ្នកទស្សនាប្រមាណ ៧៥ ០០០ នាក់ ដោយកីឡដ្ឋាននេះធ្លាប់ស្វាគមន៍ជំនួប Chelsea ទល់ Bayern Munichនាឆ្នាំ ២០១២។
ខណៈ Wembley Stadium នឹងជាកីឡដ្ឋានសម្រាប់ការប្រកួតឆ្នាំ ២០២៣ ដោយវាជាលើកទី ៨ ហើយសម្រាប់កីឡដ្ឋានស្ថិតនៅទឹកដីកណ្តាលរបស់ប្រទេសអង់គ្លេស៕ ប្រភព៖ FoxSportAsia