PSG ​សង្ឃឹម​អាច​ចង​ជើង Neymar មិន​ឲ្យ​វិល​ត្រលប់​ទៅ Barcelona

យោង​តាម​សារព័ត៌មាន Le10Sport ​បាន​ឲ្យ​ដឹង​ថា​ក្លឹប​យក្ស​បារាំង Paris Saint-Germain ​កំពុង​ឈរ​លើ​ក្តី​សង្ឃឹម​នៃ​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ Neymar Jr ​ដែល​កីឡាករ​ប្រេស៊ីល​រូប​នេះ​ប៊ិះ​តែ​នឹង​ចាកចេញ​កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ។

Neymar ហាក់​រង​ការ​ចង់​បាន​ខ្លាំង​ពី​បណ្តា​ក្លឹប​យក្ស​នៅ​អឺរ៉ុប ជា​ពិសេស​គឺ​ក្លឹប​ចាស់ FC Barcelona ដែល​មាន Lionel Messi ពុះ​កញ្រ្ជោល​ចង់​បាន​ខ្លាំង​បំផុត។ ប៉ុន្តែ​ការ​ចរចា​រវាង​ភាគី​ទាំង​សងខាង​នា​ពេល​កន្លង​ទៅ ពុំ​បាន​ទទួល​ជោគជ័យ​នោះ​ទេ ត្បិត​អី​ក្លឹប​អេស្ប៉ាញ​ប្រើ​យុទ្ធសាស្រ្ត​ជា​ថ្នូរ​លុយ​សុទ្ធ ឬ​ថែម​កីឡាករ​ក៏​ដោយ។

បញ្ជាក់​ថា​បុរស​វ័យ ២៧ ឆ្នាំ​បាន​ចាកចេញ​ពី Barca មក​ចូលរួម​នៅ PSG នា​ឆ្នាំ ២០១៧ ​ជាមួយ​តម្លៃ​ខ្លួន ២២២ លាន​អឺរ៉ូ។ កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ក្លឹប​យក្ស​បារាំង​នឹង​រិះរក​គ្រប់​វិធី​ដើម្បី​បន្ត​ចង​ជើង​ Neymar នៅ​រយៈ​ពេល​យូរ​ថែម​ទៀត៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT