យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយថាក្រុមហ៊ុនប្រទេសចិន Fosun International ដែលជាស្ថាប័នកំពុងកាន់កាប់ក្លឹបបាល់ទាត់ Wolves អាចប្រឈមនឹងការខាតបង់ដ៏ធំមួយ ក្រោយពេលដែលក្រុមហ៊ុនទេសចរណ៍ Thomas Cook បានដួលរលំកាលពីថ្ងៃចន្ទនេះ។
Thomas Cook ដែលជាក្រុមហ៊ុនទេសចរណ៍របស់អង់គ្លេសនិងជាអតីតដៃគូសហការរបស់ក្លឹប នឹងនាំការខាតបង់នូវទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានផោនឬ ១,២៥ ពាន់លានដុល្លារដល់ក្រុមហ៊ុនចិន Fosun ព្រោះតាមដំណឹងល្ហិចល្ហៀងក្រុមហ៊ុនកាន់កាប់ក្លឹប Wolves មួយនេះ បានជាប់ភាគហ៊ុនវិនិយោគប្រមាណ ១៨ ភាគរយនៅក្នុងនោះ។
បច្ចុប្បន្នភាព Fosun International កំពុងដុតដៃដុតជើងយ៉ាងសកម្មក្នុងការស្វែងរកដៃគូថ្មី តាមរយៈគោលបំណងនៃការគ្រោងលក់ចេញភាគហ៊ុនប្រមាណ ២០ ភាគរយនៃក្លឹប Wolves ទាំងមូលចេញ៕ ប្រភព៖ Goal