Salah ​ចង់​ឈប់​លេង​ឱ្យ​ជម្រើស​ជាតិ ព្រោះ​ពួកគេ​មិន​បោះ​ឱ្យ​ខ្លួន​ជា Best Player ​

ទាំង​គ្រូ​បង្វឹក ​ប្រធាន​ក្រុម ​និង​អ្នក​កាសែត​របស់​អេហ្ស៊ីប ​មិន​បាន​បោះ​ឱ្យ Mohamed Salah ​ជា​កីឡាករ​ល្អ​របស់ FIFA ​ក្នុង​ឆ្នាំ​២០១៩​នេះ​ទេ។

​លោក ​Ahmed Elmohamady ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប ​លោក ​ Shawky Ghareeb ​ដែល​ជា​គ្រូ​បង្វឹក​បាន​បញ្ជាក់​ថា​ពួកគេ​បោះ​ឱ្យ Salah ​ជា​ជម្រើស​ទី​១ ប៉ុន្តែ​បែរ​ជា​មិន​បាន​ចុះ​ឈ្មោះ​ជាមួយ FIFA ​ទៅ​វិញ​។ នេះ​បញ្ជាក់​ថា​ការ​បោះ​របស់​ពួកគេ គឺ​គ្មាន​ន័យ​ឡើយ។ ស្រប​ពេល​លោក Hany Danial ​ដែល​ជា​អ្នក​កាសែត​តំណាង​ប្រទេស​នេះ​វិញ ​បែរ​ជា​បោះ​ឱ្យ Mane ​លេខ​១ Ronaldo ​លេខ​២ ​និង Salah ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ទៅ​វិញ។

រឿង​នេះ បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ Liverpool ​ដែល​កំពុង​មាន​បញ្ហា​ជាមួយ​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​ផង​នោះ ​មិន​សប្បាយ​ចិត្ត​ឡើយ។ ហើយ​បំណង​ចង់​ឈប់​លេង​ឱ្យ​ជម្រើស​ជាតិ​នេះ​ក៏​មាន​កាន់​តែ​ច្រើន​ឡើង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT