UEFA ​បង្កើត​ពាន​រង្វាន់​១​កម្រិត​ទៀត ដើម្បី​ក្រុម​ខ្សោយ​ៗ​បាន​ចូល​លេង​

ក្របខណ្ឌ UEFA ​បាន​បង្កើត​ពាន​រង្វាន់​កម្រិត​ទី​៣​មួយ​ទៀត ​ដែល​មាន​ឈ្មោះ​ថា​ European Conference League ​ដោយ​គ្រោង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ឆ្នាំ ២០២១។

ពាន​រង្វាន់​មួយ​នេះ​ដែរ ​គឺ​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​មិន​សូវ​ខ្លាំង​ក្នុង​ក្របខណ្ឌ​នានា ​បាន​ចូល​រួម​ប្រកួត​គ្នា​លក្ខណៈ​អន្តរជាតិ​ដូច​ពាន​រង្វាន់ UEFA Champions League ​និង UEFA Europa League ​ដែរ។ ដោយ​ឡែក​សម្រាប់​រូបមន្ដ​ប្រកួត​និង​ចំនួន​ក្រុម​ដែល​ត្រូវ​ឱ្យ​ចូល​លេង​នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រជុំ​ពី​សំណាក់​សហព័ន្ធ​បាល់ទាត់​តាម​ប្រទេស​នានា​ក្នុង​តំបន់​អឺរ៉ុប​សិន។

ការ​បង្កើត​ពាន​រង្វាន់​ខាង​លើ​ឡើង គឺ​ក្រោយ​ពី​មើល​ឃើញ​ថា​ក្រុម​ដែល​លេង​ពាន UEFA Champions League ​គឺ​សុទ្ធ តែ​ជា​ក្រុម​ដដែល​ស្ទើរ​រាល់​ឆ្នាំ ​ខណៈ​ដែល​ក្រុម​មាន​ចំណាត់​ថ្នាក់​មធ្យម​នៅ​ពាក់​កណ្ដាល​តារាង​អី មិន​មាន​ឱកាស​បាន​ចូល​លេង​ឡើយ។ ពាន​រង្វាន់​លំដាប់​ទី​៣​នេះ នឹង​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​បាន​បង្ហាញ​សមត្ថភាព​ច្រើន​ជាង​មុន​មិន​​ខាន៕ប្រភព៖ Dailymail

  • UEFA ​បង្កើត​ពាន​រង្វាន់​១​កម្រិត​ទៀត ដើម្បី​ក្រុម​ខ្សោយ​ៗ​បាន​ចូល​លេង​