Messi ​ចង់​ទៅ​លេង​ក្លឹប​នេះ ​មុន​ចូល​និវត្តន៍​ពី​បាល់ទាត់​

Lionel Messi ​បាន​ប្រកាស​ពី​គម្រោង​មុន​ចូល​និវត្តន៍​របស់​ខ្លួន​ហើយ ​ដោយ​ចង់​ទៅ​លេង​ក្លឹប ​Newell’s Old Boys ​ក្នុង​ប្រទេស​អាហ្សង់ទីន​។

ក្លឹប​មួយ​នេះ គឺ​ជា​ក្លឹប​ដែល Messi ​ចូល​លេង​បាល់​ដំបូង ​នៅ​ឆ្នាំ​១៩៩៤ ​ហើយ​បាន​ចំណាយ​ពេល​នៅ​ទី​នោះ​៦​ឆ្នាំ​មុន​ពេល​ផ្លាស់​មក​លេង​ឱ្យ​ក្រុម Barcelona ​។ ដោយ​ក្នុង​ឱកាស​ទទួល​ពាន​រង្វាន់ FIFA Best Player ​ម្សិលមិញ​នេះ ​កីឡាករ​វ័យ​៣២​ឆ្នាំ​ក៏​បាន​និយាយ​ពី​ក្លឹប​ចាស់​របស់​ខ្លួន​នេះ​ដែរ។ ​កីឡាករ​ឆ្នើម​កម្រិត​ពិភព​លោក​នេះ ​បញ្ជាក់​ថា​រូបគេ​ចង់​ចូល​និវត្តន៍​នៅ​ក្លឹប​ចាស់​របស់​ខ្លួន​គឺ Newell’s Old Boys ​តែ​ម្ដង ដែល​ជា​ក្លឹប​នៅ​ស្រុក​កំណើត។

Messi ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ការងារ​ក្រោយ​ពី​លោក​ចូល​និវត្តន៍​ទៅ គឺ​នឹង​ចាប់​យក​មុខ​តំណែង​ជា​គ្រូ​បង្វឹក​មិន​ខាន ​ត្បិត​អី​ជីវិត​របស់​ Messi ​គឺ​នៅ​ជាមួយ​បាល់ទាត់​នេះ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT