Maradona  ​ចង់​ជួប​កីឡាករ​អាហ្សង់ទីន​ទាំង​អស់ ​និយាយ​គ្នា​រឿង​ប្រកួត​ចុង​ក្រោយ

វីរបុរស Maradona ​និយាយ​ថា​ខ្លួន​ចង់​ជួប​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ទាំង​អស់ ​ដើម្បី​និយាយ​គ្នា​រឿង​ប្រកួត​ចុង​ក្រោយ​ជាមួយ​នីហ្សេរីយ៉ា។

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ប្រឈម​នឹង​ការ​ធ្លាក់​ក្នុង​ពូល​នេះ ​ប្រសិន​បើ​ពួកគេ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម​នីហ្សេរីយ៉ា​បាន។ ​ដោយ​ឡែក Maradona ​ដែល​ជា​វីរបុរស​បាល់ទាត់​ក្នុង​ប្រទេស​នេះ ​មិន​ចង់​ឃើញ​ក្រុម​ជម្រើស​ជាតិ​ធ្លាក់​ដុនដាប​ដូច​ពេល​នេះ​នោះ​ទេ។ លោក​ចង់​ទៅ​ជួប​ប្រជុំ​ជាមួយ​កីឡាករ​ជម្រើស​ជាតិ ​ដើម្បី​និយាយ​គ្នា​រក​ដំណោះស្រាយ​ឱ្យ​បាន​សមស្រប​មួយ​។

ក្រោយ​បរាជ័យ ៣-០ ​ក្រោម​ថ្វី​ជើង​ក្រូអាត​មក ​ក្រុម​កីឡាករ​អាហ្សង់ទីន​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Jorge Sampaoli ​ឡើយ។ ​ដោយ​មាន​ខ្លះ​ដូចជា Aguero  ​ ជា​ដើម​នោះ ​បាន​ចេញ​មុខ​និយាយ​ចង់​ឱ្យ​គ្រូ​បង្វឹក​រូប​នេះ​ចុះ​ចេញ​ពី​តំណែង​តែ​ម្ដង។ ផ្ទុយ​ទៅ​វិញ ​មាន​ដំណឹង​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ​កីឡាករ​ចាស់​ៗ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​នឹង​ស្ដាប់​សម្ដី​របស់ Lionel Messi ​ក្នុង​ការ​ប្រកួត​ជាមួយ​នីហ្សេរីយ៉ា​នេះ ​ជា​ជាង​ការ​ស្ដាប់​សម្ដី​របស់​លោក Jorge Sampaoli។DailyMail

  • Maradona  ​ចង់​ជួប​កីឡាករ​អាហ្សង់ទីន​ទាំង​អស់ ​និយាយ​គ្នា​រឿង​ប្រកួត​ចុង​ក្រោយ