Spurs ​ចាញ់​ក្រុម​លីគ​លំដាប់​ទី​៤ ​ធ្លាក់​ចេញ​ពី Carabao Cup ​ហើយ​

Tottenham Hotspur ​បាន​ចាញ់​ក្រុម​ Colchester ​មក​ពី​លីគ​លំដាប់​ទី​៤​អង់គ្លេស ​ក្នុង​លទ្ធផល​ទាត់​ប៉េណាល់ទី​៤-៣ ​ក្រោយ​ពី​លេង​ស្មើ​គ្នា ០-០ ​នៅ​ម៉ោង​ប្រកួត​។

ក្រុម​ Spurs ​អាច​ចាត់​ទុក​ថា​ជា​ក្រុម​ខ្លាំង​មួយ ​ប៉ុន្តែ​បែរ​ជា​លេង​ភ្លាត់​ចាញ់​ក្រុម Colchester ​ទៅ​វិញ។ ​ការ​បរាជ័យ​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ខណៈ​ដែល​អ្នក​គាំទ្រ​ខាង​ក្រុម Colchester ​វិញ សប្បាយ​ចិត្ត​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ​នោះ​ទេ ​សម្រាប់​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ។

នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤៤​ឆ្នាំ​ដែល​ក្រុម​មួយ​អាច​យក​ឈ្នះ​លើ​ក្រុម​លេង​នៅ​លីគ Premier League ​បាន។ ប្រកួត​ចុង​ក្រោយ​ដែល​ពួកគេ​ឈ្នះ គឺ​ឈ្នះ​ក្រុម Crystal Palace ​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT