Real Madrid ​បញ្ជាក់​ច្បាស់​ហើយ​ពី​ស្ថានភាព​របួស​របស់ Ferland Mendy

នៅ​ថ្ងៃ​ព្រហស្បតិ៍​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​ក្លឹប​ Real Madrid នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Osasunaនៅ​ជំនួប​នៃ​ក្របខ័ណ្ឌ LaLiga។

ដោយ​ឡែក​មុន​ឈាន​ដល់​ការ​ប្រកួត​អំឡុង​ពេលវេលា​ហ្វឹកហាត់​ដែល​នៅ​សេសសល់​នេះ គឺ​ក្លឹប Real Madrid ​បាន​បញ្ជាក់​ជា​ផ្លូវការ​ហើយ​ថា​ខ្សែ​ការពារ Ferland Mendy នឹង​មិន​អាច​ចូលរួម​ការ​ប្រកួត​បាន​ទេ ពោល​គឺ​កំពុង​ជួប​បញ្ហា​របួស​សាច់​ដុំ​ជើង​ខាង​ឆ្វេង។

ការ​វិនិច្ឆ័យ​លើ​ស្ថានភាព​របួស​របស់ Mendy ​បាន​បង្ហាញ​នៅ​ថ្ងៃ​អង្គារ​នេះ ​ហើយ​ទាំង​រូប​គេ​នឹង Marcelo គឺ​សុទ្ធ​សឹង​តែ​ត្រូវ​ខកខាន​ក្នុង​ប្រកួត​នា​ពាក់​កណ្តាល​សប្តាហ៍ ហើយ Nacho ​ត្រូវ​បាន​រំពឹង​នឹង​មក​ចូលរួម​ជំនួស៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT