តាមសារព័ត៌មាន The Sun បានចុះផ្សាយថាក្លឹបយក្ស FC Barcelona បាននឹងកំពុងសម្លឹងចង់បានខ្សែការពារ Kalidou Koulibaly របស់ក្លឹប Napoli មកចូលរួមជំនួស Gerard Pique ដែលអាចនឹងចូលនិវត្តន៍នៅដី Camp Nou នាពេលខាងមុខ។
បើតាមតម្លៃល្ហិចល្ហៀងគឺក្លឹបនៅអេស្ប៉ាញអាចនឹងត្រូវចាយខ្ទង់ ១៣២ លានផោន ដែលវាជាសំណើ Napoli បានដាក់ចេញមកសម្រាប់ Koulibaly។
ខ្សែការពារកណ្តាលសញ្ជាតិសេណេហ្គាល់រូបនេះ បានធ្វើឲ្យប្រព័ន្ធការពាររបស់លោក Carlo Ancelotti ហាក់មានភាពរឹងមាំខ្លាំង ដោយសូម្បីតែការលេងនៅ UCL ក៏អាចទប់យកឈ្នះ Liverpool ២-០ ហើយកន្លងទៅប៉ះ Lecce លេងពេញ ៩០ នាទីឈ្នះ ៤-១ ថែមទៀត។
កន្លងទៅនៅរដូវក្តៅឆ្នាំ ២០១៩ នេះ ក្លឹបបិសាចក្រហមក៏ធ្លាប់ចាប់អារម្មណ៍ចង់បានរូបគេដែរ ហើយទៅពេលខាងមុខក៏ទំនងនៅតែចាប់ចិត្តក្នុងមហិច្ឆតាឲ្យមកចាប់ដៃជាមួយ Harry Maguire នៅតំបន់ការពារក្រោម៕ ប្រភព៖ FoxSportAsia