Cristiano Ronaldo ពុំបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកាសពាន The Best របស់ FIFA កាលពីយប់មិញឡើយ។ ការខកខាននេះបានធ្វើឲ្យប្រធាន FIFA ហាក់មានការខឹងសម្បាជាខ្លាំង រហូតសូម្បីលែងទាំងប្រកាសឈ្មោះ Ronaldo នៅក្នុងព្រឹត្តិការណ៍នោះ។
អំឡុងពេលប្រកាសបេក្ខភាពនៃជម្រើស ១១ រូបល្អបំផុតប្រចាំឆ្នាំ Cristiano ក៏ស្ថិតក្នុងបញ្ជីនោះដែរ ប៉ុន្តែដោយមិនឃើញវត្តមាន ទើបលោកសម្រេចមិនធ្វើការប្រកាសឈ្មោះតែម្តង។ បញ្ជាក់ថាទីតាំងដែល Ronaldo រស់នៅ ធៀបនឹងទីតាំងនៃព្រឹត្តិការណ៍ក្នុងទីក្រុង Milan គឺមានចម្ងាយពីគ្នាត្រឹម ១៥០ គីឡូម៉ែត្រតែប៉ុណ្ណោះ។
បញ្ជាក់ថានេះជាការខកខានលើកទីពីរជាប់គ្នារបស់ Ronaldo ដោយកាលពីឆ្នាំចាស់ ២០១៨ ទាំង Messi និង Ronaldo គឺមិនចូលរួមព្រឹត្តិការណ៍នៅទីក្រុងឡុងដុងប្រទេសអង់គ្លេសដូចគ្នា អំឡុងពេលដែល Luka Modric ជាអ្នកឈ្នះពាន៕ ប្រភព៖ AF