លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបោះឆ្នោតឱ្យ Lionel Messi ជាកីឡាករល្អបំផុតរបស់ FIFA នាឆ្នាំ២០១៩នេះ ខណៈដែល Ronaldo លេខ២ និង Van Dijk លេខ៣។
ដោយឡែកប្រធានក្រុម សឿយ វិសាល របស់កម្ពុជាវិញ ក៏មានឱកាសបោះឆ្នោតពានរង្វាន់ខាងលើនេះដែរ។ លោកបានបោះឱ្យ Ronaldo លេខ១ Messi លេខ២ និង Van Dijk នៅលេខ៣វិញ។ ក្នុងនោះ អ្នកកាសែតកម្ពុជា អ៊ឹង ចំរើន ក៏មានឱកាសបោះឆ្នោតនេះដែរ ដោយលោកបានបោះឱ្យ Van Dijk នៅលេខ១ Ronaldo នៅលេខ២ និង De Ligt នៅលេខ៣៕
សូមបញ្ជាក់ថាលទ្ធផលនៅយប់មិញនេះ គឺ Lionel Messi ជាអ្នកឈ្នះពានរង្វាន់កីឡាករល្អរបស់ FIFA នាឆ្នាំ២០១៩នេះ៕ប្រភព៖ Fifa